• This is Slide 1 Title

    This is slide 1 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 2 Title

    This is slide 2 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 3 Title

    This is slide 3 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

Friday, October 3, 2014

Citizens for Education Organization

                                                    

                                                             គុណតម្លៃ
          យើងទាំងអស់គ្នាជាក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិប​ត្តិនិងបុគ្គលិករបស់អង្គការ អ.ព.អ. នឹងប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួនដើម្បីប្រតិបត្តិនូវ គុណតម្លៃដូចខាងក្រោម:
     - សុចរិតភាព : ធ្វើការងារដោយភាពស្មោះ ត្រង់
  - តម្លាភាព: ធ្វើការងារដោយមិនលំអៀង មិន លាក់បាំងចំពោះបញ្ហា ឬ អ្វីមួយ ។
- ការប្តេជ្ញាចិត្ត  : ធ្វើការងារដោយស្មារតីក្នុងការលះបង់   ខ្ពស់ និងការទទួលខុសត្រូវ ។
          - សេចក្តីថ្លៃថ្នូរ  : ធ្វើការងារប្រកបដោយប្រសិទ្ធភាព ។
          - ការងារក្រុម   : ធ្វើការងារជាក្រុមមិនប្រកាន់បក្សពួកនិយម មិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា
ពណ៌សម្បុរ  ។
          - សាមគ្គីភាព   : បង្កើនទំនាក់ទំនងល្អរវាងគ្នានិងគ្នា និងរវាងប្រជាពលរដ្ឋព្រមទាំងអង្គការដៃគូក្នុងជាតិ
និងអន្តរជាតិ ។
          - សមធម៌       : មានឱកាសស្មើគ្នាដើម្បីបញ្ចេញនូវទស្សនៈ និងយោបល់  ។
          - មតិរួម         : សម្រេចចិត្តដោយផ្តោតលើមតិរួមជាធំ ។ 
       ទស្សនៈវិស័យ
ចង់ឃើញប្រជាពលរដ្ឋកម្ពុជាមួយភាគធំទទួលបាននូវការអប់រំព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអភិ វឌ្ឍសង្គម  ។ 
        បេសកកម្ម
    សហការណ៍ជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធព្រមទាំងធ្វើការអប់រំ បណ្តុះបណ្តាល ដើម្បីឲ្យពួកគាត់ មានសមត្ថភាពពេញលេញក្នុងការអភិវឌ្ឍប្រទេស ។

        គោលបំណង
    - រួមចំណែកក្នុងការអភិវឌ្ឍសង្គមជំរុញ និងលើកកម្ពស់ការចូលរួមរបស់ប្រជា​ពល​រ​​ដ្ឋ​ក្នុងការអ​ភិវ​ឌ្ឍ        ​ប្រ​​​ទេ​​ស ។
- ធ្វើការអប់រំ​ ពង្រឹងសមត្ថភាព ធ្វើការគាំទ្រ និងលើកស្ទួយសិទ្ធិកុមារ ព្រមទាំងលើកទឹកចិត្តដល់កុមារ ដើម្បីឲ្យពួកគាត់បានប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានពេញលេញ ។ 
       - ពង្រឹងសមត្ថភាពដល់យុវជនតាមរយៈការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញ និងពន្យល់ឲ្យដឹងអំពី តម្លៃនៃបរិស្ថានស្អាត សីលធម៌ លទ្ធិប្រជាធិប្បតេយ្យ សិទ្ធិមនុស្ស ការគោរពច្បាប់ជាតិ និងអន្តរជាតិ   ព្រមទាំងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងកិច្ចការងារសង្គម ។
      - ធ្វើការជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋដែលចាស់ជរាមិនមានទីពឹងដែលប្រឈមមុខ និងទុក្ខលំបាក​​ផ្សេងៗ ដើម្បីឲ្យពួកគាត់បានរស់នៅប្រកបដោយសុខមាលភាព ។
       - ធ្វើការអប់រំ និងពន្យល់ដល់ប្រជាពលរដ្ឋឲ្យជៀសវាងពីការប្រើអំពើហិង្សាគ្រប់រូបភាពក្នុងសហគមន៍ និងឲ្យពួកគាត់ព្យាយាមជំរុញឲ្យកូនៗ របស់គាត់ទទួលបាននូវការអប់រំគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេស ។
              ពាក្យជាបាវចនារបស់អង្គការ អ.ព.អ. មានៈ
-  សាមគ្គីភាពៈ អ.ព.អ.នឹងធ្វើការពង្រឹកនិងពង្រីកសាមគ្គីភាព បង្កើនចំណង់មេ​ត្រីភាព ការសហការគ្នាជួយគ្នាទៅវិញទៅមកទំនាក់ទំនងល្អជាមួយស្ថានប័នពាក់ព័ន្ធទាំងក្នុងជាតិនិងអន្តរជាតិ ។
-  ការអប់រំៈ អ.ព.អ.នឹងផ្តោតសំខាន់ធ្ងន់ទៅលើការអប់រំដោយសារការអប់រំជាជំហ៊ានដែលអាច ឈានដល់តំណាក់កាលនៃការអភិវឌ្ឍប្រទេសមួយដ៏យូរអង្វែង ។
         -  វឌ្ឍនភាពៈ អ.ព.អ.នឹងពុះពារគ្រប់បែបយ៉ាងដោយប្រកាន់យកឥទ្ធិបាតធម៌៤មាន ឆន្ទៈ វិរិយ ចិត្ត វិមំ សា ដោយ​ឈរ​លើផ្លូវអដ្ឋង្គិកមគ្គធម៌ទាំង៨ ដើម្បីធ្វើយ៉ាងណាឲ្យសង្គមនេះ រីកចម្រើននិងអភិវឌ្ឍជានិរន្តន៍ ។ 
                   
                     ពាក្យសោ្លករបស់អង្គការ អ.ព.អ.មានៈ ពលរដ្ឋបានអប់រំសង្គមអភិវឌ្ឍន៍ 
                              
                      Contact us: 
        E-mail: cambodiaceo@gmail.com  Blog: www.ceocambodia.blogspot.com 
        Facebook: Citizens for Education Organization www.facebook.com/cambodiaceo
        Tel: (855) 16 28 98 87 . (855) 93 92 74 24 . (855) 12 96 65 12 . 
         
                      Address: 
       #42H 93 street Sankat Toulsanke Khan Reaseykeo Phnom Penh , Cambodia . 

អភិបាលកិច្ចល្អ លើវិស័យអប់រំ


កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤ អង្គការពលរដ្ឋដើម្បីការអបរ់ំ ព្រមទាំងបុគ្គលិកស្ម័គ្រចិត្តរបស់ អង្គការពលរដ្ឋដើម្បីការអប់រំ បានចុះទៅធ្វើការស្ទុងមតិប្រជាពលរដ្ឋដែលរស់នៅឃុំច្រណូក ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យបានដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគ មន៍នោះ និងដើម្បិឲ្យដឹងពីស្ថានភាពនៃអភិបាលកិច្ចទាក់ទងនឹងវិស័យអប់រំនៅក្នុងឃុំមួយនេះ ។ 




ការអប់រំនៅកម្ពុជាពេលបច្ចុប្បន្ន


  បច្ចុប្បន្នការអប់រំគឺជាកត្តាមួយដ៏សំខាន់ដែលមនុស្សគ្រប់រូបតែងតែនឹងប្រាថ្នាចង់បានហើយមនុស្សគ្រប់ៗរូបក៏ត្រូវតែមានសិទ្ធក្នុងការទទួលយកការអប់រំនេះបានដោយសមរម្យដែរព្រោះថាការអប់រំនឹងធ្វើឲ្យមនុស្សយើងឆ្ពោះទៅរកចំណេះវិជ្ជាដ៏

សមរម្យហើយចំណេះវិជ្ជានេះឯងគឺជាស្ពានចម្លងមនុស្សយើងឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន។ការអប់រំជាមាគ៌ាមួយដែលជួយឲ្យមនុស្សយើងឈានទៅរកភាពជោគជ័យនៅក្នុងជីវិតផងដែរមិនថាយើងមានកាយសម្បទាមាំមួនឬពិការភាពនោះទេគឺត្រូវតែស្វែងរកនូវចំណេះដឹងដ៏ជាក់លាក់មួយ នៅ​​ក្នុង​ឆាកជីវិតរបស់ពួកគេ។ការអប់រំ គឺជារបៀបមួយសម្រាប់ផ្តល់ចំណេះវិជ្ជានិងប្រពៃណី​សម្រាប់ មនុស្សនៅក្នុងសង្គមមួយឬជាវិធីចាត់ចែងបណ្តុះបណ្តាល ដល់បណ្តាអ្នករៀន។ជាការពិតណាស់ពាក្យថាការអប់រំគឺជាថ្នាលមួយដ៏មានតម្លៃសម្រាប់ផ្តល់ចំណេះដឹងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ សំដៅធ្វើឲ្យមានការរីក​ចម្រើន។ ក្នុងការបណ្តុះបណ្តាលមនុស្សឲ្យមានសមត្ថភាពពេញលេញត្រូវប្រកបដោយអង្គបីប្រការដែលជាប់ពាក់ព័ន្ធគ្នាមិនអាចខ្វះបានក្នុងការអប់រំនោះគឺ សីល សមាធិនិង បញ្ញា។

                                   READ MORE  


គោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា

គោលនយោបាយថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា


ចុចទីនេះដើម្បីទាញយក ៖ ទាញឥឡូវនេះ