បច្ចុប្បន្នការអប់រំគឺជាកត្តាមួយដ៏សំខាន់ដែលមនុស្សគ្រប់រូបតែងតែនឹងប្រាថ្នាចង់បានហើយមនុស្សគ្រប់ៗរូបក៏ត្រូវតែមានសិទ្ធក្នុងការទទួលយកការអប់រំនេះបានដោយសមរម្យដែរព្រោះថាការអប់រំនឹងធ្វើឲ្យមនុស្សយើងឆ្ពោះទៅរកចំណេះវិជ្ជាដ៏
សមរម្យហើយចំណេះវិជ្ជានេះឯងគឺជាស្ពានចម្លងមនុស្សយើងឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន។ការអប់រំជាមាគ៌ាមួយដែលជួយឲ្យមនុស្សយើងឈានទៅរកភាពជោគជ័យនៅក្នុងជីវិតផងដែរមិនថាយើងមានកាយសម្បទាមាំមួនឬពិការភាពនោះទេគឺត្រូវតែស្វែងរកនូវចំណេះដឹងដ៏ជាក់លាក់មួយ នៅក្នុងឆាកជីវិតរបស់ពួកគេ។ការអប់រំ គឺជារបៀបមួយសម្រាប់ផ្តល់ចំណេះវិជ្ជានិងប្រពៃណីសម្រាប់ មនុស្សនៅក្នុងសង្គមមួយឬជាវិធីចាត់ចែងបណ្តុះបណ្តាល ដល់បណ្តាអ្នករៀន។ជាការពិតណាស់ពាក្យថាការអប់រំគឺជាថ្នាលមួយដ៏មានតម្លៃសម្រាប់ផ្តល់ចំណេះដឹងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ សំដៅធ្វើឲ្យមានការរីកចម្រើន។ ក្នុងការបណ្តុះបណ្តាលមនុស្សឲ្យមានសមត្ថភាពពេញលេញត្រូវប្រកបដោយអង្គបីប្រការដែលជាប់ពាក់ព័ន្ធគ្នាមិនអាចខ្វះបានក្នុងការអប់រំនោះគឺ សីល សមាធិនិង បញ្ញា។
0 មតិយោបល់:
Post a Comment